khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោក លោកស្រីជាមេភូមិ និងក្រុមប្រឹក្សាសង្កាត់កំបូល ស្ថិតនៅសាលាសង្កាត់កំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោក លោកស្រីជាមេភូមិ និងក្រុមប្រឹក្សាសង្កាត់កំបូល ស្ថិតនៅសាលាសង្កាត់កំបូល រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន និងការងារត្រៀមចាក់វ៉ាក់សាំងជូនដល់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលត្រូវចាប់ផ្តើមចាក់ពីថ្ងៃទី១៧ ខែកញ្ញា នេះតទៅ។ បន្ទាប់ពីស្តាប់សេចក្កីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សារួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ ផលលំបាករបស់ប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុខុសគ្នាៗ និងការបើកដំណើរការសាលារៀនឡើងវិញ។ បន្ថែមលើនោះ ឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១-លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តប្រឹងប្រែងការងារចំពោះមុខ ២-បញ្ហាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់ជាន់ថ្នាក់បាននឹងកំពុងបំពេញកិច្ចការជាទីគាប់ប្រសើរ ក៏ប៉ុន្តែជំងឺកូវីដ-១៩ នៅតែពីមុខយើងជាដរាប ៣-បន្តការប្រយុទ្ធប្រឆាំងតាមរយៈការចាក់វ៉ាក់សាំង ការអប់រំដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ អនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ យ៉ាងតឹងរ៉ឹងចំពោះទីកន្លែងដែលមានការជួបជុំគ្នាដូចជា សាលារៀន វត្តអារ៉ាម ទីផ្សារ ភោជនីយដ្ឋានជាដើម និងត្រូវចាត់វិធានការណ៍ចាំបាច់ក្នុងករណីមានការចម្លងមេរោគកូវីដ-១៩ បម្លែងខ្លួនប្រភេទថ្មី ៤-បំពេញភារកិច្ចជាសារវ័ន្ទរបស់រដ្ឋបាលឱ្យបានត្រឹមត្រូវ ៥-ប្រយុទ្ធប្រឆាំងនឹងការចរាចរណ៍ព័ត៌មានក្លែងក្លាយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៦-គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញនូវសមិទ្ធិផលដែលរាជរដ្ឋាភិបាលសម្រេចបាន គឺជាសេចក្តីសង្ឃឹម និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិយើង។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមប្រធានបានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ]ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់យោធិនពលីនូវភូមិភាគ៣
    thumbnail
     
    ឯកឧត្តម ឈួន ឡេង បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី (AMS) ប្រទេសបារាំង ធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតយកកម្រៃជូនប្រជាពលរដ្ឋ
    thumbnail
     
    ឯកឧត្តម អាយ ខន ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់យោធិនពលីនូវភូមិភាគ៣